Angkor អង្គរ

Angkor អង្គរ Angkor Movie

29/10/2025

💡វិភាគសុភាសិតខ្មែរ ❝ទឹកហូរតាមប្រឡាយ ទន្សាយបោលតាមប្រឡោះ។❞

ឃ្លាថា “ទឹកហូរតាមប្រឡាយ”
ជាធម្មតាទេ តាមដំណើរធម្មជាតិទឹករមែងហូរទៅទីទាប ហើយទីទាបដោយមានគន្លង ឬជ្រលង ឬជាអូរ ដែលហៅថាប្រឡាយនោះឯង។ ពាក្យថា “ទឹក” ក្នុងឃ្លានេះប្រៀបដូចជាអ្វីដែលល្អៗ មានដូចជាសុភមង្គល ទំនាក់ទំនងល្អ មិត្ដល្អ និងអ្វីផ្សេងៗទៀតដែលជាប្រយោជន៍បែបវិជ្ជមាន ទាំងនោះប្រៀបដូចជាទឹកហើយ គឺត្រជាក់ត្រជុំសុខដុមរមនា។ រីឯពាក្យថា “ជ្រលង ឬហៅថាប្រឡាយ” ក្នុងឃ្លានេះប្រៀបដូចជាគន្លងធម៌ ឬគន្លងសុចរិត ដូចជាបញ្ញាប្រកបដោយសេចក្ដីសុចរិត ដូចជាកាយវាចាចិត្តប្រកបដោយសេចក្តីសុចរិត។ល។

ដូច្នេះ ឱ្យតែយើងប្រើជីវិតរស់នៅប្រកបដោយគន្លងធម៌ (សីល បញ្ញា សមាធិ) និងប្រព្រឹត្ដិទៅដោយ កាយវាចាចិត្ដ ពិតប្រាកដណាស់រាល់ប្រយោជន៍វិជ្ជមានទាំងឡាយ ឬសេចក្តីសុខទាំងឡាយ រមែងហូរមករកយើងតាមគន្លងនោះហើយ ឬតាមជ្រលងនោះហើយ ឬតាមប្រឡាយនោះហើយ។ ក៏មានបុគ្គលខ្លះស្រែករកសេចក្តីសុខ ឬស្រែករករឿងល្អៗ (ហេតុអ្វីជីវិតខ្ញុំចួបតែរឿងអវិជ្ជមាន? ហេតុអ្វីជីវិតខ្ញុំចួបតែទុក្ខ?) ប៉ុន្តែពួកគេបែរជាមិនស្រែកថា ហេតុអ្វីខ្ញុំប្រព្រឹត្ដតាមគន្លងមួយនេះ? (គន្លងអវិជ្ជមាន)។

ជាមនុស្សខ្ជីខ្ជាក្នុងការរៀនសូត្រ ហើយស្រែកថា (ហេតុអ្វីខ្ញុំរៀនមិនចេះដូចគេ?) ជាមនុស្សកម្ជិលគ្រប់ការរបរ ហើយស្រែកថា (ហេតុអ្វីខ្ញុំគ្មានសំណាងមានបានដូចគេ?)

ចំណេះវិជ្ជាល្អរមែងហូរតាមគន្លងបញ្ញា បញ្ញារមែងកើតមានចំពោះអ្នកដែលឧស្សាហ៍លត់ដំខ្លួនគ្រប់ចំណេះរបៀន “ថ្មរមៀល ស្លែមិនកាន់” ប្រយោជន៍ពិតទាំងឡាយ សេចក្តីសុខពិតទាំងឡាយ មិនដែលហូរមកតាមគន្លងទុច្ចរិត ឬតាមគន្លងអវិជ្ជមាននោះទេ នេះជាអត្ថន័យពាក្យថា “ទឹករមែងហូរតាមប្រឡាយ។”

ឃ្លាថា “ទន្សាយបោលតាមប្រឡោះ”
ហេតុអ្វីទន្សាយវាបោល? វាអាចបោលឬរត់លុះត្រាតែវាកំពុងចួបនូវបញ្ហាអ្វីមួយ អាចមកពីផ្អើលដោយសារឆ្កែប្រមាញ់ ឬផ្អើលដោយសារមនុស្សប្រមាញ់។ តែចំពោះសត្វឯទៀត នៅពេលប្រឈមនឹងបញ្ហា មិនប្រាកដថាសុទ្ធតែបោលតាមប្រឡោះនោះទេ សត្វខ្លះបោលតាមតែអារម្មណ៍ភ័យផ្អើលនោះឯង បែបនេះអាចនឹងបោលបុកព្រៃទាក់ដៃទាក់ជើង ដំណើរនេះមុខតែក្លាយជាចំណីឆ្កែប្រមាញ់ហើយ។

ចំពោះន័យបង្កប់៖
ទន្សាយជាសត្វតំណាងឱ្យភាពឆ្លៀវឆ្លាស រវៀសរវៃ “សុភាទន្សាយ។” ដូច្នេះពាក្យថា “ទន្សាយបោលតាមប្រឡោះ” ប្រៀបដូចជាមនុស្សឆ្លាតដែលមានបញ្ញាឆ្លៀវឆ្លៀស រវៀសរវៃ អាចរកច្រកដោះស្រាយបញ្ហាគ្រប់ស្ថានការណ៍កំពុងប្រឈមដូច្នោះដែរ។ គ្រប់បញ្ហាទាំងអស់រមែងកើតឡើងដោយហេតុជាក់លាក់ ប៉ុន្តែមនុស្សទៅវិញទេដែលមិនមានភាពជាក់លាក់ក្នុងការដោះស្រាយបញ្ហា។ អាចមកពីកត្តាតក់ស្លុក ភ័យខ្លាច មិនជឿជាក់លើខ្លួនឯង និងខ្វះបទពិសោធជាដើម បែបនេះធ្វើឱ្យទាល់គំនិត ហើយចេះតែរា មិនហ៊ានប្រឈមក្នុងការដោះស្រាយ។ ជួនកាលក៏មានមនុស្សខ្លះហ៊ានប្រឈមក្នុងការដោះស្រាយបញ្ហាដែរ តែដោះស្រាយមិនចេញដោយហេតុទាល់ប្រាជ្ញា ទាល់គំនិត និងទាល់ច្រកជាដើម។

ពាក្យថាទាល់ច្រកគ្មានឡើយសម្រាប់មនុស្ស មានតែពាក្យថា “ទាល់ដង្ហើម” ដង្ហើមនៅមានគំនិតនៅដើរ ខ្លួនប្រាណនៅកម្រើក សូម្បីភ្នំក៏អាចគាស់ឱ្យរបើកបានដែរ វាគ្រាន់តែត្រូវការពេលវេលាតែប៉ុណ្ណោះ។ បើទាល់គំនិត កុំទាល់ដៃជើង ត្រូវមានសកម្មភាពរៀនដោះស្រាយជាមួយបញ្ហា “មានខុសទើបមានត្រូវ” ខុសត្រូវយ៉ាងណាបញ្ហារមែងតែបង្រៀនយើង គំនិតនិងច្រកល្ហកក្នុងការរកដំណោះស្រាយ រមែងកើតចេញពីការសាកល្បងធ្វើ ការសាកល្បងធ្វើអាចបង្កើតជាគំនិត បើអង្គុយតែគិតអាចឃើញត្រឹមតែចម្លើយ តែបើចាប់ផ្ដើមធ្វើហើយ នោះនឹងឃើញពីលទ្ធផល “ទន្សាយបោលតាមប្រឡោះ”។

អត្ថបទវិភាគ៖ ណាវ៉ាត់- satra kh
#បកស្រាយសុភាសិតបុរាណខ្មែរ #សុភាសិតកាព្យខ្មែរ #ណាវ៉ាត់satrakh #ការអប់រំ #ចំណេះវិជ្ជា

06/06/2024

Please

29/05/2024

ជីវិត..

13/01/2024

Country size of Cambodia so fresh

30/11/2023

ដេកពីព្រលប់ ក្រោកពីព្រលឹម
ហើយហាត់ប្រាណ អ្នកនឹងមានអារម្មណ៍ថា ពិភពលោកទាំងមូលនេះជារបស់អ្នក។

ที่อยู่

Bangkok

เบอร์โทรศัพท์

+85570815067

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Angkor អង្គរผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Angkor អង្គរ:

แชร์