18/08/2026
ការចុះអនុស្សរណៈនៃការយោគយល់ ស្តីពីកិច្ចព្រមព្រៀងសហប្រតិបត្តិការអាជីវកម្ម
នាថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២៦ បានរៀបចំពិធីចុះ អនុស្សរណៈនៃការយោគយល់ (Memorandum of Understanding – MOU) ស្តីពី កិច្ចព្រមព្រៀងសហប្រតិបត្តិការអាជីវកម្ម រវាង៖ ក្រុមហ៊ុន ឡាយ ឡុង ប្រូភើធី ឯ.ក (LAI LONG PROPERTY CO., LTD.) និង អុីនវ៉ា រៀល អុីស្ទេត អុិនវេសមុិន អេន វ៉ាលូអេសិន ឯ.ក (INVA REAL ESTATE INVESTMENT AND VALUATION CO., LTD.)
អនុស្សរណៈនៃការយោគយល់នេះ ត្រូវបានចុះហត្ថលេខាឡើងក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអាជីវកម្មរវាងក្រុមហ៊ុនទាំងពីរ ព្រមទាំងបង្កើតកិច្ចសហការដែលមានប្រសិទ្ធភាព និងផ្តល់ផលប្រយោជន៍ទៅវិញទៅមកក្នុងវិស័យអចលនទ្រព្យ និងការវិនិយោគ។
ការចុះអនុស្សរណៈនៃការយោគយល់នេះ គឺជាជំហានដ៏សំខាន់មួយក្នុងការបង្កើតភាពជាដៃគូអាជីវកម្ម និងពង្រឹងទំនាក់ទំនងរវាងក្រុមហ៊ុនទាំងពីរ ឆ្ពោះទៅរកការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការប្រកបដោយចីរភាពនាពេលអនាគត។